RSS

តើ នូ ហាច ជានរណា?

07 Jan
24-Mesa-01

លោក នូ​ ហាច

លោក នូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦

នៅ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ឳពុកនាម ឃួន នៅ និង ម្តាយនាម ឳរ មួច។

ពួកគាត់ជាកសិករ។ លោក នូ ហាច ជាកូនច្បង

និងមានប្អូនៗច្រើននាក់ទៀតក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។

  • វ័យកុមារភាព និង ការសិក្សាអប់រំ

កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ

ដែលមានគ្រូជាព្រះសង្ឃ នៅសាលានេះហើយ

ដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ជំនាញ។ ឆ្នាំ១៩៣២

លោកបានប្រឡងជាប់ ចូលរៀននៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ នារាជធានីភ្នំពេញ

ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រ័កំរិតមធ្យមសិក្សា។

  • ការងារ

បន្ចាប់ពីទទួលបានសញ្ញាបត្រនៅវិទ្យាល័យព្រះស៊ីសុវត្តិ លោក នូ ហាច បានចេញទៅ បំពេញការងារនៅ

ខេត្តសៀមរាប ជាចៅក្រម។

ឆ្នាំ១៩៤៧ លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយកាសែតកម្ពុជាក្នុងក្រសួងព័ត៌មាន។

ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្ចាប់មក

លោកបានវិលមកធ្វើការឲ្យក្រសួងព័ត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។

ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការនយោបាយការបរទេស (Director

en Direction des Affaires Politiques)។

ក្នុងការងារថ្មីនេះ លោកត្រូវបានតែងតាំងឲ្យទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅ ប្រទេសសៀម និង

យូហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃក្នុងការងារ

លោកត្រូវបានតែងតាំងជាអ្នកតំណាងរាជរដ្ឋាភិបាលប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម

និងជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិផងដែរ។

ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោក នូ ហាច ជារដ្ឋលេខាធិការ

ក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យ លេខ២៥២

នៅថ្ងៃ១៧ ខែមករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២

លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។

  • ស្នាដៃតែងនិពន្ធ

លោក នូ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល

មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ

(លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយលោកជាអ្នកនិពន្ធដែលសរសេរ ឲ្យទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍

ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។

pka_sropon_by_nou_hach

ស្នាដៃដ៏ល្បីល្បាញ៖ រឿងផ្កាស្រពោន

>>> ចំណងជើងអត្ថបទនានាដែលប្រមូលបាន រួមមាន ៖

១- រឿងផ្កាស្រពោន ឆ្នាំ១៩៤៩

២- រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២

៣- រឿងត្រួយជីវិត ឆ្នាំ១៩៧៣

៤- មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១០

ទំព័រ៣៥៣ ដល់ ៣៥៦ទំព័រ ខែ តុលា ឆ្នាំ១៩៥១។

៥- រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ នឹង១៦ទំព័រ។

៦- ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង

ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។

៧- ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ១១

ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។

៨- នារីជាទីស្នេហា ឆ្នាំ១៩៥៣

៩- លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២។

១០- រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១០ ថ្ងៃ ទី១៩ ខែកុម្ភៈ              ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១ទំព័រ។

១១- ថូបែក កាព្យបែបបារាំង លោក នូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

  • អាពាហ៍ពិពាហ៍

លោក នូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វថ្ងៃកូនៗរបស់លោកមួយចំនួន

រស់នៅ ប្រទេសអាមេរិក និង អូស្ត្រាលី។ ចុងក្រោយ ខ្មែរក្រហម បានសម្លាប់លោកអំឡុងឆ្នាំ១៩៧៥

ដកស្រង់ពី៖​ សមូហកម្មអក្សរសិល្ប៍នូហាច

Advertisements
 
Leave a comment

Posted by on January 7, 2014 in Khmer Author

 

Tags: , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

 
%d bloggers like this: